លោក អុង ចាំងប៊ុន

សមាជិកក្រុមប្រឹក្សាភិបាល

មុខងារបច្ចុប្បន្ន៖ ប្រធានផ្នែកប្រព័ន្ធដំណើរការ និងការគ្រប់គ្រង និងអាយអេសអូ នៃក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី ឯ.ក ក្រុមហ៊ុនក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន ឯ.ក និងក្រុមហ៊ុន វ័ន ម៉រ មេនូហ្វេកឆឺរីង ឯ.ក ។​ ទទួលបន្ទុក ​​ ផ្តល់គោលការណ៍ណែនាំ និងជួយគ្រប់ផ្នែកទាំងអស់ក្នុងការបង្កើតគោលនយោបាយ និងគោលការណ៍ប្រតិបត្តិស្តង់ដារដើម្បីធានារនូវប្រតិបត្តិការដោយរលូន​ និងមានស្តង់ដារ​ និងទទួលបន្ទុកក្នុងការរៀបចំបទដ្ឋានដើម្បីស្នើរសុំវិញ្ញាបនបត្រអាយអេសអូសម្រាប់ឯ.ក ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី ឯ.ក។

ប្រវត្តិសង្ខេបៈ ប្រធានផ្នែកលទ្ធកម្ម នៃក្រុមហ៊ុន ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី ឯ.ក ក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន ឯ.ក និងក្រុមហ៊ុន វ័ន ម៉រ មេនូហ្វេកឆឺរីង ឯ.ក ​។ ទទួលបន្ទុកគ្រប់គ្រង និងចាត់ចែងការងារលទ្ធកម្មទាំងអស់របស់ក្រុមហ៊ុនដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ ទាំងក្រុមហ៊ុនផលិតិ និងចែកចាយ។ ប្រធានផ្នែកហិរញ្ញវត្ថុ នៃ គណៈកម្មការទន្លេរមេគង្គ ដោយទទួលបន្ទុកគ្រប់គ្រង និងចាត់ចែងការងារហិរញ្ញវត្ថុប្រចាំថ្ងៃសម្រាប់ទាំងការិយាល័យ នៅប្រទេសឡាវ និងកម្ពុជា។​ មន្រ្តីគាំពារមូលនិធិកម្មវិធី និងគម្រោង នៃកម្មវិធីអភិវឌ្ឍអង្គការ សហប្រជាតិ ដោយទទួលបន្ទុកផ្តល់នូវការធានាការអនុឡោមតាមបទដ្ឋានលើមូលនិធិកម្មវិធី គម្រោង និងថវិកា និងគ្រប់គ្រងកិច្ចសន្យា​ និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សម្រាប់ដាក់ជូនម្ចាស់មូលនិធិក្នុងប្រទេស និងក្រសួងរបស់​រដ្ឋាភិបាល។

កំរិតវប្បធម៌៖  

  • –  បរិញ្ញាបត្រជាន់ខ្ពស់គណនេយ្យអាជីព ពីសាកលវិទ្យាល័យអអឹមអាយធី នៅប្រទេសអូស្រ្តាលី
  • –  បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅប្រទេសកម្ពុជា
  • –  បរិញ្ញបត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យច្បាប់ និងសេដ្ឋកិច្ច នៅកម្ពុជា

ភាសា៖  ខ្មែរ (ភាសាកំណើត)​ និងអង់គ្លេស (ស្ទាត់ជំនាញ)