លោកស្រី ស៊ូសាន ប្រោន

 

អាជ្ញាកណ្តាល សន្ធានការី និងគ្រូបណ្តុះបណ្តល (ទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត)

លោកស្រី ស៊ូសាន ប្រោន (Susan R. Brown) ធ្វើការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៥មក។ បច្ចុប្បន្នលោកស្រីជាសមាជិកគណៈកម្មការ ប្រឹក្សា យោបល់អន្តរជាតិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។  លោកស្រី ស៊ូសាន ​ជា​អាជ្ញាកណ្តាល ​និង​ សន្ធានការីការងារ  ទាំងក្នុងវិស័យការងារសាធារណៈ របស់រដ្ឋ ដូចជាបុគ្គលិករដ្ឋសហព័ន្ធ បុគ្គលិកតាមបណ្ដារដ្ឋ នគរបាល អ្នកពន្លត់អគ្គិភ័យ និងគ្រូបង្រៀន ព្រមទាំងក្នុងវិស័យការងារឯកជន ជាមួយ ក្រមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនអយស្ម័យយាន ក្រុមហ៊ុនកម្មន្តសាល(ផលិត)ក្រុមហ៊ុនលក់រាយ ក្រុមហ៊ុនផ្តល់សេវា(ឧស្ម័ន អគ្គិសនី…) វិស័យសន្តិសុខ និងក្រុមហ៊ុនផ្សេងៗទៀតតាំងពីឆ្នាំ ១៩៨០មក។ 

  

លោកស្រី ស៊ូសាន ជាសមាជិកនៃបណ្ឌិតសភាអាជ្ញាកណ្តាលជាតិនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា តាំងពីឆ្នាំ១៩៨៨មក។ លោកស្រី ស៊ូសាន ក៏ធ្លាប់ធ្វើសមាជិកក្រុមប្រឹក្សាភិបាលនៃបណ្ឌិតសភាអាជ្ញាកណ្តាលជាតិ ព្រមទាំងធ្វើប្រធានគណៈកម្មការសមាជិកភាពនៃបណ្ឌិតសភាអាជ្ញាកណ្តាលជាតិ និងប្រធានគណៈកម្មការសមាជិកភាពនៃតំបន់ញូអ៊ីងលែន(មានរដ្ឋចំនួន៦នៅភាគខាងជើង​សហរដ្ឋអាមេរិក)។ ក្នុងឆ្នាំ១៩៩៦ លោកស្រីទទួលបានជ័យលាភីផ្នែកទំនាក់ទំនងការងារ និងការគ្រប់គ្រង (Cusing-Gavin Award for Excellence) ដែលទទួលស្គាល់ដោយញូអ៊ីងលែន​៕